ផ្ទះប្រជាពលរដ្ឋប្រមាណ នៅខេត្ដឧត្ដរមនជ័យ បានខូចខាតដោយសារភ្លៀង លាយលាយឡំខ្យល់កន្ត្រាក់ (បូ សាវី)
ផ្ទះសម្បែងប្រជាពលរដ្ឋ ៤០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ត្រូវបានខ្យល់កន្ត្រាក់បោកបក់បំផ្លាញអំឡុងពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រនគរបាលជាតិ កាលពីថ្ងៃម្សិលមិញ។
គេហទំព័រដដែលនេះ បានឲ្យដឹងបន្ថែមថា ផ្ទះ ៤ខ្នងរបស់ពលរដ្ឋនៅភូមិឆាយលូក ឃុំអូរសាម ស្រុកវាលវែង បានខូចខាតទាំងស្រុង ខណៈដែល ៨ខ្នងទៀត បានខូចខាតដំបូល បន្ទាប់ពីរងខ្យល់កន្ត្រាក់កាលពីម៉ោង ៣កន្លះល្ងាចថ្ងៃទី១៦ ខែមេសា ចំថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី។
នៅឯខេត្តបន្ទាយមានជ័យឯណោះវិញ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ក៏បានរាយការណ៍ផងដែរថា ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះសម្បែងពលរដ្ឋ ២៨គ្រួសារ នៅក្នុងស្រុកចំនួន ៤របស់ខេត្តនេះ កាលពីថ្ងៃទី១៥ ខែមេសា ចំថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំថ្មី។
ប៉ុន្តែ គ្មានរបាយការណ៍អំពីគ្រោះថ្នាក់កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់នោះឡើយ៕